ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទទួលនូវសមិទ្ធផលថ្មី របស់រដ្ឋបាលឃុំ អារក្សត្នោត រួមមាន÷

(កំពង់ចាម) :នៅរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទទួលនូវសមិទ្ធផលថ្មី របស់រដ្ឋបាលឃុំ អារក្សត្នោត រួមមាន -អគាររដ្ឋបាលសាលាឃុំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលជាចំណងដៃរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាចំនួន ២លានរៀលសម្រាប់ចាត់ចែងកម្មវិធី និងបានជូនពរដល់ក្រុមប្រឹក្សាឃុំ អារក្សត្នោត សូមទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។