ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការបង្កើនអាសនៈច្រើន ដោយសារមានការងារច្រើនណាស់នៅមូលដ្ឋានដែលត្រូវធ្វើ

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើនអាសនៈច្រើនសម្រាប់អភិបាល អភិបាលរង ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់នោះ គឺដោយសារមានការងារច្រើនណាស់នៅមូលដ្ឋានដែលត្រូវធ្វើ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការតំឡើងតំណែងនិងតួនាទីនៅមូលដ្ឋាន មិនមែនយកមកអង្គុយលេងនោះទេ ពោលគឺមានការងាររាប់រយជំពូកដែលត្រូវបំពេញជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកថា មិនត្រូវចាំគ្នា ឬក៏ចាំក្រសួងសាធារណការ និងដឹកជញ្ជូននោះទេ ត្រូវនាំគ្នាមើលផ្លូវ ជួសជុលផ្លូវដើម្បីកុំឱ្យខូចខាតច្រើនឡើងៗ និងត្រូវហាមឃាត់ ដាក់ពិន័យអ្នកដឹកលើសទម្ងន់ និងបើកបរលើសល្បឿនផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។