ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែងក្នុងខណ្ឌមានជ័យបំផ្លាញទ្រព្យមួយចំនួនធំ !

(ភ្នំពេញ​) ៖ អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចជិតស្ពានដែកចំការដូង តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញមានផ្សែងខ្មៅហុយនិងធុំក្លិនឆ្ងៀមចេញមកពីខាងក្នុងផ្ទះលក់ចាប់ហួយមួយកន្លែងខាងលេីនេះ ស្របពេលភ្លាមៗនោះក៏មានអណ្តាតភ្លេីងចេញពីខាងក្នុងយ៉ាងសន្ធោសន្ធៅ រួចម្ចាស់ផ្ទះបានចេញមកស្រែកហៅឱ្យគេជួយ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន​ ព្រមទាំងកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយបាញ់ទឹកពន្លត់ភ្លាមៗ ។

​ គួរបញ្ជាក់ថា​ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយខាងលេីនេះ សង្ស័យមកពីឆ្លងចរន្តអគ្គិសនី ទេីបបណ្ដាលឱ្យឆាបឆេះម៉ូតូមួយគ្រឿង និងសម្ភារលក់ដូរអស់មួយចំនួនធំ តែមិនបង្កឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង​ និងបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

គ្រោះអគ្គិភ័យខាងលេីនេះបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៧ គ្រឿង​ និងប្រេីរយៈពេលបាញ់ទឹកប្រមាណជាង២០នាទី​ទេីបរលត់ទៅវិញជាស្ថាពរនៅយប់ថ្ងៃដដែល ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។