ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅ ស៊ន ដារ៉ា ថា៖ មាត់និយាយថា ស្តាប់និងគោរពសិទ្ធិពលរដ្ឋ ប៉ុន្តែសូម្បីតែឪពុកម្តាយខ្លួនឯងមិនស្តាប់ផង

(ភ្នំពេញ) ៖ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើទៅ ស៊ន ដារ៉ា ថា មាត់និយាយថា ស្តាប់និងគោរពសិទ្ធិពលរដ្ឋ ប៉ុន្តែសូម្បីតែឪពុកម្តាយខ្លួនឯងមិនស្តាប់ផង មាត់ថា ស្រឡាញ់ប្រជាពលរដ្ឋ ប៉ុន្តែសូម្បីតែឪពុកម្តាយមិនស្រឡាញ់ផង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាជារឿងអគុណធម៌ និងអសីលធម៌ខ្លាំងណាស់ ដែលឪពុកម្តាយរបស់ខ្លួន បានប្រឹងប្រែងឱ្យកូនបានរួចរស់ និងបានរៀនសូត្ររហូតក្លាយបណ្ឌិតសាស្ត្រាចារ្យ បែរជា ស៊ន ដារ៉ា មកបង្អាប់បន្តុះ ឪពុកម្តាយរបស់ខ្លួនថាជាមនុស្សល្ងង់ទៅវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។