ព័ត៌មានជាតិ

ជប៉ុនបន្តរផ្ដល់ជំនួយរថយន្តសង្គ្រាះបន្ទាន់១០គ្រឿង និងបរិក្ខារសង្គ្រោះមួយចំនួនទៀត ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

(ភ្នំពេញ) ៖ រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោង «ការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់សេវាសង្រ្គោះអាយុជីវិត និងប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា» បានផ្ដល់ជំនួយឥតសំណង ជារថយន្តសង្គ្រោះបន្ទាន់ចំនួន ១០គ្រឿង សម្ភារៈសម្រាប់ឆ្មបចំនួន ១៤០កញ្ចប់ ឧបករណ៍បូមពេលសម្រាល ចំនួន ១០ និងខោបន្ថយស្ហុកចំនួន ៤០០ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល, លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា, លោកស្រី សាន់ដ្រា ប៊ឺនខ្លាវ តំណាងប្រចាំប្រទេស មូលនិធិសហប្រជាជាតិសម្រាប់ ប្រជាជន (UNFPA) ប្រចាំកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំសុខាភិបាលជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ នាឃ្លាំងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ជ្រោយចង្វារ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។