ព័ត៌មានជាតិ

បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងខេត្តបាត់ដំបង កើតឡើងដោយសារការឃុបឃិតគ្នាជាប្រព័ន្ធ

(បាត់ដំបង) ៖ ប្រជាពលរដ្ឋបានអះអាងថា បទល្មើសនេសាទដែលកំពុងកើតឡើង នៅតំបន់បឹងទន្លេសាប ក្នុងខេត្តបាត់ដំបង ជាពិសេសស្ថិតនៅរហាលដៃកក់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ គឺកើតឡើងដោយ សារការឃុបឃិតគ្នាជាប្រព័ន្ធ។ រីឯអាជ្ញាធរថ្នាក់ជាតិដែលបោះទីតាំងនៅតំបន់បឹងទន្លេសាបនោះ ក៏ចូលដៃចូលជើងប្រព្រឹត្តអំពើពុករលួយ ជាមួយពួកមន្ត្រីថ្នាក់ ក្រោមជាតិនោះដែរ។ ដូច្នេះគេលំបាកក្នុងការបង្ក្រាបទល្មើសពីព្រោះថា គ្រប់ច្រកល្ហកនៅលើផ្ទៃទឹកសុទ្ធតែខ្សែបណ្ដាញរបស់អ្នកនេសាទល្មើស។ រីឯថ្នាក់ជាតិបានបញ្ចុះកម្លាំងទៅក្នុងគោលបំណង បង្ក្រាបបទល្មើស ប៉ុន្តែផ្ទុយទៅវិញ គឺមន្ត្រីទាំងនោះឃុបឃិតឲ្យមានបទ ល្មើសដដែលជាដដែល។

ក្រោយពីទទួលព័ត៌មានបានពីប្រជាពលរដ្ឋដាក់មង សន្ទូចបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃបានត្អូញត្អែរប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថាមបទល្មើសនេសាទខុសច្បាប់នៅក្នុងខេត្តបាត់ដំបង់ គ្មានអ្នកបង្រ្កាបទេ មាន តែទៅហួសមកហួស។ គេសង្កេតឃើញថាបទល្មើសនេសាទពេញផ្ទៃបឹងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្ត បាត់ដំបងដោយមិនមានសមត្ថកិច្ចណាទៅបង្ក្រាបឡើយ។ ជាពិសេសស្ថាប័នជំនាញ ត្រូវប្រជាពលរដ្ឋអះអាងថា នៅពីក្រោយបទល្មើសនេសាទដែលមានទ្រង់ទ្រាយធំទាំងឡាយនោះ។ មានករណីបង្ក្រាបខ្លះៗក៏ព្រោះតែដោយសារ ការចែកផលប្រយោជន៍មិនស្មើគ្នាតែប៉ុណ្ណោះ។

បើយោងតាមប្រភពពីបងប្អូនពលរដ្ឋបានខ្សឹបប្រាប់អ្នក យកព័ត៌មានឲ្យប្រុងប្រយ័ត្នពេលចុះទៅយកព័ត៌មាន។បទល្មើសនេសាទនៅចំណុចរហាលដៃកក់ ក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ អ្នកនេសាទខុសច្បាប់ទាំងនោះ កាចៗណាស់ សូម្បីតែសមត្ថកិច្ចល្មមៗគឺមិនហ៊ានក្អកជាមួយពួកគេផង មិនដឹងជាពួកគេ មានខ្សែឬក៏អ្នកធំៗណាចាំជួយអន្តរាគមន៍ឬក៏យ៉ាងណាទេបានជាមិនមាន ការទប់ ស្កាត់ឬក៏បង្រ្កាបបានឡើយ។ ក្នុងនោះដែរបង ប្អូនប្រជាពលរដ្ឋ ដែលរកស៊ីដាក់ មង សន្ទូច បន្តិចបន្តួចដើម្បីចិញ្ចឹមក្រពះប្រចាំថ្ងៃគឺពិបាករកណាស់ព្រោះ បទល្មើសធំៗ ហើយដាក់វែងរាប់រយម៉ែត ព្រមទាំងក្រឡាញឹកទៀត ទើបពួកគាត់ពុំអាចរកបាន។ បើតាមប្រភពខ្សឹបថា បទល្មើសនេសាទនោះ ត្រូវបានរៀបចំជាប្រព័ន្ធដោយសមត្ថកិច្ចជំនាញផង និងអាជ្ញាធរមូលដ្ឋានផង។

បងប្អូនប្រជានេសាទជាលក្ខណៈគ្រួសារ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយចុះត្រួត ពិនិត្យ និងមានវិធានការយ៉ាងណាឲ្យខាងតែបានទាន់ ពេលវេលាផង បើមិនដូច្នោះទេ ត្រីនៅក្នងបឹងទន្លេសាប ក្នុងតំបន់នេះពិតជាហិនហោចអស់ជាក់ជាមិនខាន។ ដូច្នេះសូមលោក សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ ជាពិសេសលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាជួយដាក់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យនិងស្រាវជ្រាវមន្ត្រីថ្នាក់ក្រោមនៅក្នុងខេត្តបាត់ដំបងនិងជាពិសេសស្រុកឯកភ្នំ កំពុងបណ្ដែតបណ្ដោយអោយបទល្មើសនេសាទខុស ច្បាប់កំពុងធ្វើសកម្មភាពយ៉ាងសកម្ម ទាំង,ប ណារាវ ជាពិសេស ឆ្នុក កំពុងសម្រុកទាំងថ្ងៃទាំងយប់ ក្នុងទឹកដីឃុំព្រៃចាស ស្រុកឯកភ្នំ….! ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។