ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានដឹកនាំការប្រជុំលើកទី១ រវាងក្រុមការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លើប្រធានបទ “ពូជស្រូវដែលឆ្លើយតបតម្រូវការទីផ្សារ កិច្ចសន្យារវាងរោងម៉ាស៊ីន និងកសិករ និងការងារពាក់ព័ន្ធ”

(ភ្នំពេញ) ៖ថ្ងៃព្រហស្បតិ៍ ០៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំការប្រជុំលើកទី១ រវាងក្រុមការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លើប្រធានបទ “ពូជស្រូវដែលឆ្លើយតបតម្រូវការទីផ្សារ កិច្ចសន្យារវាងរោងម៉ាស៊ីន និងកសិករ និងការងារពាក់ព័ន្ធ”។

តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងអស់បានយល់ពីគ្នាកាន់តែច្រើន ហើយបានឯកភាពគ្នាលើការពង្រឹង និងពង្រីកការសហការគ្នាក្នុងការលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជាដើម្បីសេដ្ឋកិច្ចជាតិ ជីវភាពកសិករ និង សន្តិសុខស្បៀង ជាពិសេសដោយចាប់ផ្តើម ពីដោះស្រាយបញ្ហាពូជសុទ្ធល្អ និងការប្រើសារធាតុគីមីកសិកម្មឱ្យបានសមស្របតាមស្តង់ដាទីផ្សារអឺរ៉ុប និងអាមេរិក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។