ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិត នៃសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ចំនួនជាង២,០០០នាក់

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិត នៃសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ចំនួនជាង២,០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលស្ថិតនៅសាលប្រជុំធំ នៃសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សូមកោតសរសើរចំពោះសិស្សនិស្សិតដែលទទួលបានជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់​ សូមជូនពរដល់សិស្សនិស្សិតទាំងអស់ ទទួលបានការងារល្អគ្រប់ៗគ្នា ដើម្បីក្លាយជាទំពាំងស្នងឬស្សីក្នុងការបន្តវេនកសាងធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា អោយកាន់រីកចម្រើនរុងរឿង​ជានិច្ចនិរន្តរ៍លើគ្រប់វិស័យ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។