ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី បានថ្នាក់ដឹកនាំនិងមន្ដ្រីពាក់ព័ន្ធនៃក្រសួងកសិកម្ម បានចូលរួមស្ដាប់បទបង្ហាញរបស់ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ អំពីគម្រោងទាំងអស់ ដែលក្រសួងកំពុងតែអនុវត្តជាមួយដៃគូអភិវឌ្ឍ

(ភ្នំពេញ) ៖នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ថ្នាក់ដឹកនាំនិងមន្ដ្រីពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមស្ដាប់បទបង្ហាញរបស់ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ អំពីគម្រោងទាំងអស់ ដែលក្រសួងកំពុងតែអនុវត្តជាមួយដៃគូអភិវឌ្ឍ។

ជាការពិត ជំនួយរបស់ដៃគូអភិវឌ្ឍទាំងអស់ បានផ្ដល់លទ្ធភាពដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចអនុវត្តនូវគម្រោងនានា ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់បងប្អូនប្រជាកសិករ និងវិស័យកសិកម្មនៅកម្ពុជា តាមរយៈវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន។

យ៉ាងណាក៏ដោយ ជាអនុសាសន៍ ឯកឧត្តមរដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ដ្រីនៃក្រសួងកសិកម្មដែលទទួលបន្ទុកលើគម្រោងទាំងអស់ ឱ្យពិនិត្យមើលឡើងវិញអំពីគុណតម្លៃនៃគម្រោងនីមួយៗ ថាតើគម្រោងទាំងនោះ ពិតជាផ្ដល់ផលពិតប្រាកដ ជាតម្រូវការចំគោលដៅ និងមាននិរន្ដរភាពដែរឬទេ? ព្រោះបើពុំដូច្នោះទេ ការខិតខំចំណាយពេលវេលា ធនធានមនុស្ស និងហិរញ្ញវត្ថុ ទៅលើគម្រោងទាំងនេះ នឹងមិនអាចផ្ដល់ផលប្រយោជន៍ពិតប្រាកដ និងយូរអង្វែងដល់ប្រជាកសិករ និងវិស័យកសិកម្មឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។