ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ និងហិរញ្ញវត្ថុឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

(សៀមរាប) ៖ នារសៀលថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៤ ឯកឧត្តម​ ប្រាក់ សោភ័ណ អភិបាល​ នៃគណ:អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប​ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុ​ ឆ្នាំ២០២៣ ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា សរុបចំនួន​ ២៤រូប​។

កិច្ចប្រជុំនេះផ្ដោតសំខាន់លើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន​ ៖
១.របាយការណ៍លទ្ធផលការងារសកម្មភាពឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
២.របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៣ និងផែនការថវិកាឆ្នាំ២០២៤
៣.ពិភាក្សា និងអនុម័តលើទិសដៅការងារ និងផែនការថវិកាឆ្នាំ២០២៤។

ជាមួយគ្នានេះ​ ឯកឧត្តម​ ប្រធាន​ បានណែនាំដល់ក្រុមប្រតិបត្តិសាខានូវកិច្ចការមួយចំនួនរួមមាន​ ៖
១.ត្រូវមានផែនការសកម្មភាពការងារ ប្រចាំខែនីមួយៗ ត្រីមាស និងឆ្នាំ ឱ្យបានជាក់លាក់។
២.បន្តអនុវត្តនូវទម្រង់បែបបទ នីតិវិធី​ នៃការប្រើប្រាស់មូលនិធិ។
៣.បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការងារក្នុងស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ក្នុងការតាមដាន​ ពិនិត្យវាយតម្លៃ និងរបាយការណ៍ឱ្យបានទៀតទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបានច្បាស់លាស់។
៤.ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការក្នុងសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹងយុទ្ធសាស្រ្ត​បញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។