ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធសព ឧបាសិកា យ៉ាន់ អេងលីម

(កំពង់ចាម) ៖ នារសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធសព ឧបាសិកា យ៉ាន់ អេងលីម ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១១:៥០នាទីយប់ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិផ្សារថ្មី (ផ្សារជីហែ) ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។

សូមបញ្ជាក់ថា ឧបាសិកា យ៉ាន់ អេងលីម ត្រូវជាម្ដាយក្មេករបស់ឯកឧត្តម អ៊ីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។