ព័ត៌មានជាតិ

ពិធីបញ្ចុះបឋមសិលាសាងសង់កុដិភក្ខុសាមណេរវត្ដជោតនារាម « បឹងកុក » នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម

(កំពង់ចាម) ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់កុដិភក្ខុសាមណេរវត្ដជោតនារាម « បឹងកុក » នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដោយមានការ និមន្ត និងអញ្ជើញចូលរួមពី ព្រះចរិយាឧត្តម ស៊ាង លាង ព្រះនាគសត្ថាបាឡាត់គណខេត្ត តំណាងដ៏ខ្ពងខ្ពស់ របស់ព្រះសីលសំវរ ប៊ត តាំងឆេងព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាគមុនីមេគណខេត្តនិងសហការីគណខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ដ និងអាចារ្យគណៈកម្មការវត្ដ សិស្ស និស្សិត លោកតា លោកយាយផងដែរ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។