ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញចូលរួម ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ និងធ្វើបទបង្ហាញ ស្តីពី វិធីសាស្ត្ររក្សាភាពខ្លាំងសម្រាប់ការប្រឡងប្រណាំងទីក្រុងស្អាត

(បាត់ដំបង) ៖ព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ “ អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ និងធ្វើបទបង្ហាញ ស្តីពី វិធីសាស្ត្ររក្សាភាពខ្លាំងសម្រាប់ការប្រឡងប្រណាំងទីក្រុងស្អាត ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ ។

សូមជម្រាបផងដែរថា នៅរសៀលថ្ងៃនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នឹងត្រូវឡើងទទួលពានជ័យលាភីចំនួនពីរពីសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៖
-ជ័យលាភីទីក្រុងស្អាត ផ្ការំដួល៣ទង សុពលភាព ឆ្នាំ២០២២-២០២៥
-ជ័យលាភី ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២

(ដោយ ព្រំ ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។