ព័ត៌មានជាតិ

នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន រៀបចំពិធីបិទវគ្គបំប៉នមុខជំនាញបញ្ជាការ សេនាធិការ និងអន្តរាគមន៍ ប្រចាំឆ្នាំ២០២២

(ព្រះវិហារ) ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋាននគរបាលបច្ចេកព្រំដែន បានរៀបចំពិធីបិទវគ្គបំប៉នមុខជំនាញបញ្ជាការ សេនាធិការ វរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក និងវរសេនាតូចនគរបាលអន្តរាគមន៍ ប្រចាំឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីសំណា
ក់ឯកឧត្តម អស់លោក នឹងសិក្ខាកាមចំនួន75នាក់
ផងដែរ ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានឲ្យដឹងថា កងកម្លាំងនគរបាលការពារព្រំដែន ដែលបានចូលរួមវគ្គសិក្សានេះ មានចំនួន ៧៥នាក់ ក្នុងនោះមានថ្នាក់មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ ជាងនេះទៅទៀត វគ្គសិក្សានេះ ក៏មានការអញ្ជើញធ្វើបឋកថាអំពីបទពិសោធន៍ភាពជាដឹកនាំ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ពីសំណាក់ឯកឧត្តម ហ៊ូ សាគុណ អតីតអគ្គស្នងការរងនគរបាលជាតិ ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការដឹកនាំបើកវគ្គបណ្តុះបណ្តាលជំនាញនឹងយុទ្ឋវិធីដល់សិក្ខាកាម ជាគុណប្រយោជសម្រាប់បម្រើការការពារជាតិមាតុភូមិ ឯកឧត្តមនាយឧត្តមសេនិយ៍ ខេង សុមេធនសង្ឃឹមនិងជឿជាក់ថា មន្ត្រីនគរបាលទាំងអស់ ដែលបានឆ្លងកាត់វគ្គនេះ នឹងយកចំណេះដឹង និងចំណេះធ្វើ ទៅបម្រើការងារនៅអង្គភាពរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានក្រមសីលធម៌វិជ្ជាជីវៈ អោយស្រមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងជាកងកម្លាំង
ប្រកបទៅដោយគុណភាពល្អប្រសើ ។

លោកវិរះសេនិយ៍ទោ ខាំ សុខលីន តំណាងអោយសិក្ខាកាមទាំងអស់ បានធ្វើការប្តេជ្ញាចិត្តថា
ប្រឆាំងដាច់ខាតការធ្វើបដិវត្តពណ៍ សូមប្រកាសថ្កោលទោសចំពោះជនក្បត់ជាតិ ប្តេជ្ញាគោរពវិនយ័របស់អគ្គៈស្នងការនគនរបាលជាតិ ក្រសួងម
ហាផ្ទៃ ពិសេសគោរពគោលនយោបាយរបស់រាជ
រដ្ឋាភិបាល អោយបាម៉ើងម៉ាត់បំផុត ប្តេជ្ញាយកចំ
ណេះដឹងទាំងទៅអនុវត្តន៍នឹងផ្សព្វផ្សាយដល់កង
កម្លាំងនគរបាលជួរមុខ អង្គភាព អោយក្លាយទៅជា
កងកម្លាំងនគរបាលជាតិ មានវិជ្ជាជីវៈពិតប្រាកដ ។

ដោយលោក ឆេង ភារៈ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។