ព័ត៌មានជាតិ

កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសហការជាមួយនឹងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បង្ក្រាបករណីរំលោភលើសេចក្តីទុកចិត្ត​ (យកប្រាក់)

(បាត់ដំបង) ក្រោយពីបានទទួលបណ្ដឹងរបស់​ជនរងគ្រោះឈ្មោះ​ អ៉ឹម​ កៅទី​ ភេទ​ ប្រុស​ អាយុ 60 ឆ្នាំ​ មានទីលំនៅភូមិព្រែកស្បូវ​ ឃុំអូរកន្ធរ​ ស្រុកស្ទឹងសែន​ ខេត្តកំពង់ធំ​ ដែលប្ដឹងទៅលើជនសង្ស័យដែលមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកប្រាក់របស់គាត់កាលពីថ្ងៃទី ២៤ ខែកុម្ភៈ​ ឆ្នាំ ២០២១ អស់ប្រាក់ចំនួន 83 លាន 70 ម៉ឺន​ នៅចំណុចរោងម៉ាស៊ីនកិនស្រូវយីហោហ្គោលដិនស្តារដែលស្ថិតក្នុងភូមិកគោ​ ឃុំជ្រៃ​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ ។

👉 បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះរួច​ ឯកឧត្តមឧត្ដមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ទទួលផែនការងារព្រហ្មទណ្ឌ​ បានដាក់បទបញ្ជាឲ្យបើកការស៊ើបអង្កេតនិងស្វែងរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់​ រហូតដល់ថ្ងៃទី ២៧ ខែកុម្ភៈ​ ឆ្នាំ ២០២១ វេលាម៉ោង 16:25​ នាទី​ ការិយាល័យ​ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដែល​ដឹកនាំដោយលោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការជាមួយ​ កម្លាំងនគរ​បាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់​ និង​ មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ និងលោកព្រះរាជអាជ្ញាខេត្តពោធិ៍សាត់​ សមត្ថកិច្ចបានធ្វេីការ​ឃាត់ខ្លួនជនសង្ស័យ01 នាក់​ ដែលមានឈ្មោះម៉ៅ​ សារ៉ូត​ ភេទប្រុស​ អាយុ 32 ឆ្នាំ​ មានទីលំនៅភូមិខ្លាក្រពើ​ ឃុំអន្លង់ត្នោត​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ។

👮 នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកលុយជនរងគ្រោះដែលមានឈ្មោះខាងលើពិតប្រាកដមែន។

👉 អំពីសភាព​រឿង​ហេតុ​ ៖​
​ ជនសង្ស័យ​ខាងលេី​ជា​អ្នក​បេីក​រថយន្ត​ដឹក​ ស្រូវ​ ,​ ពោត​ ,​ ដំឡូង​ នៅ​តាម​បណ្តាខេត្តទៅ​ប្រទេស​វៀតណាម​ រហូត​មក​ដល់​ថ្ងៃទី​ ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលម៉ោង​ 18:00 នាទី​ ថៅកែទិញ​ស្រូវ​ ឈ្មោះ​ អ៉ឹម​ កៅទី​ បាន​ទូរស័ព្ទ​អោយ​ខ្លួន​ទទួល​យក​ប្រាក់​ដែល​បាន​ពី​ការ​លក់​ស្រូវ​នៅ​រោងម៉ាស៊ីន​ ហ្គោលដិន​ស្តារ​ ពី​តៃកុង​រថយន្ត​ យក​ទៅ​អោយ​គាត់​នៅ​ខេត្ត​កំពង់ធំផង​ ។ ពោលនោះ​ជនសង្ស័យ​ក៏បាន​ទៅ​ទទួល​យក​ប្រាក់​ ចំនួន​ 03 ថង់​ ពណ៌​ខ្មៅ​ ប៉ុន្តែ​ជនសង្ស័យ​មិន​បាន​ដឹង​ថា​នៅ​ក្នុង​ថង់​ពណ៌​ខ្មៅ​នោះ​មាន​ចំនួន​ ទឹក​ប្រាក់​ប៉ុន្មាន​ដែរ​ ។ នៅ​ក្នុង​ពេល​ដែល​ជនសង្ស័យ​កំពុង​ជិះ​រថយន្ត​ជាមួយ​ ឈ្មោះ​ ថា​ គេ​បាន​ដឹង​ថា​ខ្លួន​ទទួល​យក​ប្រាក់​ពី​គេ​មក​ច្រេីន​ ក៏សុំ​ជនសង្ស័យ​ចែក​គ្នា​ម្នាក់​ពាក់​កណ្តាល​ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ក៏មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ ហេីយ​ឈ្មោះ​ ថា​ ក៏​បាន​យក​ទូរស័ព្ទ​ដៃ​របស់​ជនសង្ស័យ​គ្រវែង​ចោល​អស់​ ពេលនោះ​ជនសង្ស័យ​ក៏បាន​លួងលោម​ឈ្មោះ​ ថា​ ហេីយ​បាន​ចុះ​ពីលេី​រថយន្ត​នៅ​មុខ​ធនាគារ​ ហត្ថាកសិករ​ ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់​ ដោយ​យក​បាន​ប្រាក់​តែ​ 02 ថង់​ មាន​ចំនួន​ 75 លានរៀល​ ហេីយ​ខ្លួន​ក៏បាន​យក​ទៅ​ដាក់​ផ្ញេី​នៅ​ក្នុង​ធនាគារ​នោះ​តែ​ម្តង​ ចំណែក​ឯប្រាក់​ 01 ថង់​ទៀត​ ឈ្មោះ​ ថា​ ជា​អ្នក​យក​ ។

📍 សម្ភារៈនិងវត្ថុតាងដកហូតរួមមាន
-​ លោហធាតុពណ៌លឿងចំនួន 3មាន(ចិញ្ចៀនមួយវង់ខ្សែដៃមួយនឹងខ្សែកចំនួន 1 ខ្សែ)​ ,​ ប្រាក់ដុល្លារចំនួន 20 ដុល្លារនិងប្រាក់រៀលចំនួន​ 9 ម៉ឺន​ 2 ពាន់​រៀល​ ។

👮 ចំណែកឯប្រាក់ចំនួន 75 លាន​រៀល​ សមត្ថកិច្ចយើងបានប្រគល់ទៅឱ្យជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យ​ខាងលេី​ ការិយាល័យ​ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។