ព័ត៌មានជាតិ

លួចម៉ូតូធូដេមួយគ្រឿងបានសម្រេច​ រួចជិះទៅលួចម៉ូតូស៊ុយស៊ុគី​និចមួយគ្រឿងទៀត​ ត្រូវម្ចាស់ទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច!

(ភ្នំពេញ​) ៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចកាច់សោ.កម៉ូតូធូដេមួយគ្រឿងបានសម្រេច​ រួចជិះទៅឃេីញម៉ូតូម៉ាកនិចមួយគ្រឿងដែលគេចតមុខផ្ទះទំនងក៏ចុះទៅកាច់កម៉ូតូបម្រុងជិះចេញក៏ត្រូវម្ចាស់ឃេីញស្រែកឆោឡោចាប់ខ្លួនជនសង្ស័យបានប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង៥ទៀបភ្លឺ​ ថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ នៅភូមិចេក​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ​ កុល​ ពិសិដ្ឋ​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ។

​ តាមសម្ដីស្ត្រីម្ចាស់ម៉ូតូម៉ាក​ ហុងដា​ធូដេ​ ពណ៌ក្រហម​ ពាក់ផ្លាក​លេខ​ កណ្ដាល​ 1U-2365 បានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុ​ រូបគាត់បានជិះម៉ូតូរបស់ខ្លួនយកមកទុកនៅទូរកុងតឺន័រ​តែមិនបានចាក់សោរត្រឹមត្រូវនោះទេរួចក៏ចូលសម្រាកដូចសព្វដង​ ។ លុះពេលជិតភ្លឺភ្ញាក់ដឹងខ្លួនទៅមេីលម៉ូតូក៏បាត់ទេីបដេីររក​ស្រាប់តែឃេីញជនសង្ស័យកំពុងកាច់កម៉ូតូម៉ាកស៊ុយស៊ុគី​និចមួយគ្រឿង​ទៀត ពណ៌ស​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1FG-7663 ទាំងដែលម៉ូតូធូដេរបស់គាត់នៅក្បែរក៏ស្រែកចោរៗផ្អេីលដល់អ្នកភូមិនិងម្ចាស់ម៉ូតូម៉ាកនិច​ ចេញមកជួយចាប់ជនសង្ស័យបាន​ រួចទាក់ទងប្រគល់ឲ្យសមត្ថកិច្ច​ ។

​ បច្ចុប្បន្ន​នេះ​ ជនសង្ស័យរួមនឹងវត្ថុតាងខាងលេីត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដេីម្បីធ្វេីការសាកសួរនិងចាត់ការតាមនីតិវិធី​ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។