ព័ត៌មានជាតិ

ជនជាតិចិន៤នាក់បើករថយន្តម៉ាកBMW លើផ្លូវល្បឿនលឿន បុករនាំងសុវត្ថិភាពចរាចរណ៍ផ្លោងមនុស្សចេញពីរថយន្តស្លាប់ម្នាក់ របួសស្រាល៣នាក់នៅស្រុកកំពង់សីលា!

(ព្រះសីហនុ) ៖ តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ កាលពីវេលាម៉ោងជិត១១យបថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងលើផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៦-៩៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។ ហេតុការណ៍នេះកើតឡើងដោយរថយន្ត១គ្រឿងម៉ាកBMW ពាក់ផ្លាកលេខ ភ្នំពេញ 2BE 6806 អ្នកបើកបរភេទប្រុស ជនជាតិចិន មិនទាន់ស្គាល់ឈ្មោះ និងមានអ្នករួមដំណើរជាមួយចំនួន០៤នាក់ប្រុសជាជនជាតិចិនដូចគ្នាមិនទាន់ស្គាល់ឈ្មោះ បើកក្នុងទិសដៅពីព្រះសីហនុឆ្ពោះទៅភ្នំពេញ ដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅខាងស្តាំដៃបុកប៉ះបង្គោលសុវត្ថិភាព ហើយជ្រុលទៅបុកនិងគំនរដីចញ្ចើមផ្លូវថែមទៀតបណ្តាលឲ្យអ្នករួមដំណើរ ជាជនជាតិចិនម្នាក់ធ្លាក់ចេញពីរថយន្តហើយ
ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជាមួយ០៣នាក់ទៀតរងរបួសស្រាល។
ករណីនេះ សមត្ថកិច្ចជំនាញបន្តដោះស្រាយតាមនិតិវិធី ចំពោះវត្ថុតាងរថយន្ត០១គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។