ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារ ទីស្នាក់ការគណបក្សប្រជាជនឃុំបឹងណាយ ស្រុកព្រៃឈរ

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជន ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបក្សខេត្ត និងគណបក្សមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារ ទីស្នាក់ការគណបក្សប្រជាជនឃុំបឹងណាយ ស្រុកព្រៃឈរ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើ សម្រេចបានប្រមាណ៤០ ភាគរយហើយ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណបក្សខេត្ត បានជំរុញឱ្យក្រុមជាងសាងសង់ទៅតាមបទដ្ឋានលក្ខណៈបច្ចេកទេស ដើម្បីរក្សាបាននូវគុណភាពសំណង់ប្រើប្រាស់បានយូអង្វែង និងឱ្យរួចរាល់តាមផែនការ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។