ព័ត៌មានជាតិ

លទ្ធផលបាក់ឌុប៖ បេក្ខជនចំនួន ៩៨ ៤៦០ នាក់ បានប្រឡងជាប់ជាស្ថាពរ ត្រូវជា ៧២.៨៩% នៃបេក្ខជនដែលបានមកប្រឡង

(ភ្នំពេញ) ៖ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា ស្ដីពី «លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣» ដែលចេញផ្សាយនៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ចំនួនបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានចំនួនសរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២.៨៩% នៃបេក្ខជនដែលបានមកប្រឡង។ ក្នុងនោះ បេក្ខជនដែលជាប់និទ្ទេស A មានចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់, និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល លទ្ធផលប្រឡងសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងត្រូវប្រកាសជាសាធារណៈនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ រីឯលទ្ធផលប្រឡងនៅតាមបណ្ដាខេត្ត នឹងត្រូវប្រកាសនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។