ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី «ទំនុកចិត្តមិនអាចសាងឡើងត្រឹមតែមួយថ្ងៃ ឬមួយរយៈពេលនោះទេ វាទាមទារពេលវេលា និងឆន្ទៈ»

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ធសភា និងជាប្រធានសហព័ន្ធយុវជនកម្ពុជា  «ទំនុកចិត្តមិនអាចសាងឡើងត្រឹមតែមួយថ្ងៃ ឬមួយរយៈពេលនោះទេ វាទាមទារពេលវេលា និងឆន្ទៈ»

ទំនុកចិត្ត ក្តីស្រលាញ់ និងការគាំទ្រដែលប្រជាពលរដ្ឋផ្តល់ជូនគណបក្សប្រជាជនកម្ពុជាយើង មិនអាចកើតមានឡើយប្រសិនបើថ្នាក់ដឹកនាំមូលដ្ឋានយើងមិននៅជាប់ជាមួយពួកគាត់ជាប្រចាំ ដឹងសុខដឹងទុក្ខ រួមដំណើរជាមួយគ្នា និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ ជាក់ស្តែង ឆន្ទៈ និងការតាំងចិត្តប្រកបដោយទំនួលខុសត្រូវខ្ពស់របស់កម្មាភិបាលគណបក្សប្រជាជន ដែលតែងមានវត្តមានជាប់ជាមួយប្រជាជន បម្រើប្រជាជន ក៏ដូចជាបន្តកសាងសមិទ្ធផលនានាដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនោះ គឺជាទំនៀមទំលាប់ និងគម្រូសកម្មភាពដែលឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់ៗរូបតែងបានបង្ហាញ និងណែនាំដល់សមាជិក សមាជិកាជាកម្មាភិបាលគណបក្សមូលដ្ឋាន ក្នុងការបំពេញការងារមហាជនតាមទីតាំងរៀងៗខ្លួន។

—ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនក្នុងមូលដ្ឋានឃុំជង្រុក និងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២—

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។