ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ

(ព្រះវិហារ) ÷នាព្រឹកថ្ងៃទីចន្ទ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញជាអធីតីភាពក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ក្រោមអធិិបតីភាពលោក សូខន ឬទ្ធីគុណរដ្ឋលេខាធិការក្រសួង​បរិស្ថា​ន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវក្រុមការងារក្រសួងបរិស្ថាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធាសាលាដំបូង​ខេត្តមេបញ្ជាការ​កងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងមន្រ្តីជាច្រើន​រូបនៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

មានប្រសាសន៍ស្វាគមន៍នាពេលនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងអបអរសាទរ និងរីករាយចំពោះលោកប្រធានមន្ទីរបរិស្ថានថ្មី ដែលបានប្រកាសនាពេលនេះ និងបានជម្រាបជូនអង្គពិធីពីការរីកចម្រើនរបស់ខេត្តព្រះវិហារក្រោុមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដែលកំពុងបន្តដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច​អគ្គមហាសេនា​បតី​​តេជោ ហ៊ុ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ​លើក កម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សំដៅធានាបាននូវភាព​រីកចម្រើនទាំងជីវភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ ទូទាំងប្រទេស ។

ជាចុងក្រោយលោកអភិបាលខេត្ត បានណែនាំដល់លោកប្រធានមន្ទីរ និងមន្រ្តី ដែលត្រូវតែងតាំងនាពេលនេះ ត្រូវពង្រឹងស្មារតីសាមគ្គីភាពថ្មីនេះ ឯកភាពផ្ទៃក្នុងឱ្យបានល្អ នៅក្នុងចំណោមថ្នាក់ដឹកនាំមន្ទីរទាំងអស់ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើក កម្ពស់ប្រសិទ្ធិភាពការងារ ការគោរពច្បាប់គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើក កម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ការតួនាទីភារកិច្ចរបស់ខ្លួន។ចូលរួមចំណែកឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការក្នុង ការដឹកនាំការអភិវឌ្ឍនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្ត និង ទទួលមុខងារដែលបានផ្ទេរពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិតាមជំហាននីមួយៗ។ បន្តពង្រឹងកិច្ចសហប្រតិបត្តការឱ្យបានល្អប្រសើរជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងសហគមន៍មូលដ្ឋាន រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍។ គ្រប់គ្រងតាមដានស្រាវជ្រាវ និងពង្រឹងកិច្ចការងារការពារតំបន់ការពារធម្មជាតិ ទប់ ស្កាត់បទល្មើសធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងបន្តកិច្ចសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ។លើកកម្ពស់សុខភាពសាធារណៈ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថាន ដូចជា
សម្លេង ទឹក ដី ខ្យល់បរិយាកាស ការគ្រប់គ្រងសំណល់រឹង សំរាម និងបន្តការតាមដាន និងវាយតម្លៃហេតុប៉ះពាល់ បរិស្ថានរាល់គម្រោងនានា។និងត្រូវបន្តការលើកកម្ពស់ចំណេះដឹងលើវិស័យបរិស្ថានជូនដល់សាធារណៈជនដើម្បីបង្កើននូវប្រតិបត្តករបរិស្ថានល្អ និងលើកទឹកចិត្តមេត្រីភាពបរិស្ថាន។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។