ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ បានស្នេីដល់គ្រួសារដែលទាស់ទែងគ្នា​ ព្រោះចាញ់បោក​ ខឹម​ វាសនា​ មានការអធ្យាស្រ័យឱ្យគ្នា​ និងកុំមានការរេីសអេីង

(ភ្នំពេញ) :សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២​ នាឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក

ថ្លែងក្នុងឱកាសនេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នេីដល់គ្រួសារដែលទាស់ទែងគ្នា​ ព្រោះចាញ់បោក​ ខឹម​​ វាសនា​ សូមអធ្យាស្រ័យឱ្យគ្នា​ ហេីយត្រូវរ៉ូវគ្នាវិញ។ ក្នុងនោះសូមអ្នកជិតខាងកុំមានការរេីសអេីងចំពោះអ្នកដែលចាញ់បោក​ ខឹម​ វាសនា។

សម្តេចតេជោ​ ហ៊ុន​ សែន​ ក៏បានណែនាំឱ្យអភិបាលខេត្តសៀមរាប​ រៀបចំរថយន្តជួយដឹកអ្នកទាំងនោះត្រលប់ទៅផ្ទះវិញ​ បេីមានអ្នកអត់មានមធ្យោបាយត្រឡប់ទៅផ្ទះ​ ហេីយត្រូវរៀបចំបាយទឹកជូនពួកគាត់ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។