ព័ត៌មានជាតិ

ពិធីចែកសម្ភារ:កសិកម្ម(ធាតុចូលកសិកម្ម)ដែលរៀបចំឡើងដោយក្រុមហ៊ុន កសិក ចំណាន នៅក្នុងស្រុកកណ្ដៀង

(ខេត្តពោធិ៍សាត់) ÷ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចូលរួមជាអធិបតី ក្នុងកម្មវិធីចែកសម្ភារៈកសិកម្ម(ធាតុចូលកសិកម្ម)ដែលរៀបចំឡើងដោយក្រុមហ៊ុន កសិករចំណាន ស្ថិតនៅទីតាំងភូមិទួលគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សម្រាប់សម្ភារៈដែលត្រូវចែកជូនប្រជាពលរដ្ឋនាថ្ងៃនេះរួមមាន៖ គ្រាប់ពូជស្ពៃក្រញ៉ាញ់ ៣១០កញ្ចប់, ម្រះ ២០កញ្ចប់, ននោងជ្រុង ២០កញ្ចប់, ត្រកួន ១០ គ.ក្រ, សំណាញ់ទ្រើង ៣០ដុំ, ថាសបណ្តុះកូន ១០០បន្ទះ, ដីបណ្តុះកូន ៦០០គ.ក្រ, ជីចម្រុះ ៥០០គ.ក្រ, ធុងស្រោចដំណាំ ១០គូ។
កម្មវិធីប្រព្រឹត្តទៅដោយមានការចូលរួមពី ក្រុមការងារមន្ទីរ តំណាងក្រុមហ៊ុន កសិកម្មស្រុក និង កសិករចូលរួមសរុបចំនួន ៦០នាក់/ស្រី ៣៥នាក់ ក្នុងនោះកសិករគំរូក្នុងមួយគ្រួសារទទួលបាន៖ គ្រាប់ពូជម្រះ ០២កញ្ចប់, ននោងជ្រុង ០២កញ្ចប់, ត្រកួន ០១ គ.ក្រ, សំណាញ់ទ្រើង ០៣ដុំ, ដីបណ្តុះកូន ៦0 គ.ក្រ, ជីចម្រុះ ៥0 គ.ក្រ, ធុងស្រោចដំណាំ ០១គូ និងអន្ទាក់សត្វល្អិត ០៣បន្ទះ។ ចំណែកឯសមាជិកទទួលបានពូជស្ពៃ ០១កញ្ចប់/នាក់ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។