ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម និងសហការបានបន្តដំណើរមកខេត្តកែប ដើម្បីមកតាមដានចលនាជម្រុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្ដែង និងកង្កែបរបស់កសិករ

(ខេត្តកែប) ÷កម្មវិធីទី៥៖
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងលោក សោម ពិសិដ្ឋ អភិបាលនៃគណអភិបាល ខេត្តកែប និងសហការីបានបន្តដំណើរមកខេត្តកែប ដើម្បីមកតាមដានចលនាជម្រុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែបរបស់កសិករ សែត សារ៉េន នៅភូមិដំណាក់ចង្អើរ សង្កាត់ជ្រៃធំ ក្រុងកែប ដោយមានការអញ្ជើញចូលរួមផងដែរពីលោក សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប។ លោកពូ សារ៉េន បានឲ្យដឹងថា លោកពូទើបចាប់ចូលរួមក្នុងចលនា ជម្រុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងវគ្គទី១។ បច្ចុប្បន្ន ចាប់ផ្តើម ប្រមូលផលជាបណ្តើរៗ លក់បានតម្លៃត្រីអណ្តែង ១២០០០រ/គ.ក្រ និងកង្កែប ១៥០០០រ/គ.ក្រ
។ ចាប់លក់ទៅដោយថ្ងៃ ថ្ងៃខ្លះរកចំណូលបាន ២៥-៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ទាំងត្រីអណ្តែង និងកង្កែប។ ក្រៅពីនេះលោកពូអាចរកចំណូលបានពីផលស្រូវ ដូង និងមាន់ ដែលអាចទ្រទ្រង់ជីវភាពបានល្អប្រសើរ។

ចេញពីផ្ទះលោកពូ សែត សារ៉េន ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណអភិបាលខេត្តបានអញ្ជើញមកសួរសុខទុក្ខសមាជិកសហគមន៍កសិកម្មទំនប់អង្គភោគផល។ បច្ចប្បន្ន សហគមន៍មានសមាជិក ៤៨គ្រួសារ ប្រកបរបរសំខាន់ៗមានធ្វើស្រូវ ដាំបន្លែ ដំឡូងជ្វាចិញ្ចឹមត្រីអណ្តែង ត្រីប្រា និងចិញ្ចឹមមាន់ គ្រាន់ជាប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

ចេញពីសហគមន៍ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកពិនិត្យសកម្មភាពដាំបន្លែរបស់កសិករ សែម វល័ក្ខ នៅភូមិកំពង់ត្រឡាច សង្កាត់ជ្រៃធំ ក្រុងកែប។ គាត់ដាំបន្លែស្ពៃ ក្រញាញ់ ត្រឡាច ត្រសក់ទ្រើង ស្លឹកគ្រៃ និងល្ហុង ទុកគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានចូលរួមសាទរចំពោះសមិទ្ធផលដែលលោកពូ សែត សារ៉េន សមាជិកសហគមន៍ និងប្អូន សែម វល័ក្ខ ទទួលបាននាថ្ងៃនេះ។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យពួកគាត់បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពឲ្យកាន់តែល្អប្រសើរឡើង។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចុះមកជួយលើការងារ បច្ចេកទេសដាំដុះ និងចិញ្ចឹមត្រី កង្កែន និងសត្វបន្ថែមទៀតធ្វើយ៉ាងណាជម្រុញផលិតភាពផលិតកម្មរបស់កសិករឲ្យកាន់តែល្អប្រសើរថែមទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។