ព័ត៌មានជាតិ

គ្រួសារក្រីក្រ ចំនួន ៤០គ្រួសារ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកញ្រ្ជៀច.

(ព្រៃវែង) :នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ប៊ិន ជីវ័ន្ត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកញ្រ្ជៀច ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រ ចំនួន ៤០គ្រួសារ មកពីឃុំចំនួន ៨ ក្នុងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកបែបនេះ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​”​ និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។​

លោកប្រធាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត​ ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ ក្នុងនោះសូមអោយជៀសផុតពីជំងឺកូវីដ-១៩ រៀនរស់នៅជាមួយជំងឺ
កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់ៗគ្នា។

សម្ភារៈផ្តល់ជូន ១គ្រួសារ ទទួលបាន៖ អង្ករ ២២គ.ក មី ១កេស ត្រី ខ ១យួរ ទឹកក្រូច ១២កំប៉ុង ម៉ាស់ ៤សន្លឹក ជែល ១ដប និងថវិកាចំនួន ៦០,០០០រៀល។សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។