ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចូលរួមជាមួយឯកឧត្តម ឌិត ទីណា អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ និងពិនិត្យស្ថានភាពនៃការដាំដុះដំណាំស្រូវរបស់បងប្អូនកសិករ ចំនួន៣ឃុំ ក្នុងស្រុកស្ទឹងត្រង់

(កំពង់ចាម) :នៅព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឡាំង ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលរបស់កសិករនៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ បន្ទាប់ពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីស្តារឡើងវិញក្រោយរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។

ក្នុងឱកាសនោះ ឯកឧត្តម ដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដាំផ្ញើដល់បងប្អូនកសិករ អំពីការប្រើប្រាស់ជីលើដីស្រែដែលកំពុងស្ដារ ធ្វើយ៉ាងណាជៀសវាងការប្រើប្រាស់ជីលើសតម្រូវការ ដែលបណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់ដល់លូតលាស់របស់ដំណាំស្រូវ។
គួរបញ្ចាក់ថា ផ្ទៃដីដែលត្រូវស្ដារឡើងវិញខ្លះ បងប្អូនកសិករមិនទាន់ស្ដារស្រូវវិញបាននៅឡើយទេ ដោយសារផ្ទៃដីស្រែ នៅមានកំប្លោកច្រើនពេក៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។