ព័ត៌មានជាតិ

ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងកាស៊ីណូ នៅច្រកដូង៧ដើម យ៉ាងពេញទំហឹង !

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា មេល្បែងស៊ីសងប្រចាំកាស៊ីណូគ្មានស្លាកយីហោ (ពីមុនយីហោ៦៩) មានខ្នងបង្អែករឹងមាំទើបហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថា មានមន្រ្តីធំៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ទទួលបានផលប្រយោជន៍ពីមេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា ទើបបុគ្គលទាំង២នាក់នេះហ៊ានប្រព្រឹត្តបំពានច្បាប់យ៉ាងកំរោល។ ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺឈ្មោះ លឹម និងឈ្មោះ វ៉ា មិនហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេងឡើយ។

ប្រជាពលរដ្ឋក្នុងឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ភាពមិនប្រក្រតីដែលកើតមាននៅក្នុងកាស៊ីណូច្រកដូង៧ដើម ជាបន្ទាន់។

ដោយហេតុថានៅពេលដែលល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល គឺនៅក្នុងទឹកដីឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។ ប៉ុន្តែលោក ម៉ុន មាគា៌ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បែរជាបណ្ដោយឲ្យមេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា ធ្វើអ្វីៗស្រេចតែអំពើចិត្តមិនមានវិធានការទប់ស្កាត់សោះ៕ដោយ៖សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។