ព័ត៌មានជាតិ

ពិធីដាក់តាំងបង្ហាញម៉ាស៊ីនកែច្នៃសម្រាមក្នុងទីក្រុងក្នុងការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តភាព

(សៀមរាប) ៖នៅព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២៣នេះ នៅក្រុមហ៊ុន GAEA ស្ថិតនៅភូមិ ព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រៀបចំបង្ហាញម៉ាស៊ីនកែច្នៃសម្រាមក្នុងក្រុង ដេីម្បីគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តភាព ដែលរៀបចំដោយក្រុមហ៊ុនSOKEN GROUPសហការណ៍ជាមួយក្រុមហ៊ុនONE WORLD គាំទ្រដោយក្រុមហ៊ុន CITY of KITAKYUSHU និងកិច្ចសហរប្រតិបត្តិការពីក្រុមហ៊ុន GAEA និងសមាគមក្លឹបទេសចរណ៍សៀមរាប ក្រោមវត្តមានចូលរួមរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្ត និង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសកម្ពុជា , លោក Masaki KAWAGUCHI ប្រធានការិយាល័យកុងសុងជប៉ុនប្រចាំខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គការចាយការ , អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ ក្រុមហ៊ុន សមាគម និង ភ្ញៀវជាតិអន្តរជាតិផងដែរ។

លោក ហ្វ៊ីលីព​ សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បញ្ជាក់ថា ដើមី្បបម្រើដល់វិស័យទេសចរណ៍ នៅខេត្តសៀមរាប សមាគមក្លឹបទេសចរណ៍ បានរិះរក និងធ្វើការរួមគ្នាសំដៅដល់ការអភិវឌ្ឍន៍ខេត្តសៀមរាមប្រកដដោយនិរន្តរភាព ក្នុងវិស័យបរិស្ថាន និង អនាម័យ ក្រោមស្មារតីនៃយុទ្ធនាការ ” ទស្សនាស្រុកយើង​ កម្ពុជាស្អាត និង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និង បដិសណ្ឋារកិច្ចល្អ”។

បន្ទាប់ពីធ្វើបទបង្ហាញរបស់ក្រុមហ៊ុន និង ការធ្វើចំណាប់អារម្មណ៍របស់ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសកម្ពុជា និង លោក Masaki KAWAGUCHI ប្រធានការិយាល័យកុងសុងជប៉ុនប្រចាំខេត្តសៀមរាបរួចមក លោក ពិន ប្រាកដ បានគូសបញ្ជាក់ថា តាមរយៈការប្រើប្រាស់ឧបករណ៍ទំនើបដែលជួយដល់ការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយសម្រាម និងកាក់សំណល់បានច្រើនជាមួយការប្រើធុងចម្រោះប្រេងឥន្ធនៈដែលអាចបំផ្លិចបំផ្លាញដោយចំហាយកំដៅខ្លាំង។ លោកបានលើកផងដែរថា ដើម្បីឆ្លើយតបនិងពាក្យទីក្រុងឆ្លាតវៃ យើងក៏អាចប្រើសម្រាប់បរិស្ថាននិងការគ្រប់គ្រងកាកសំណល់ឆ្លាតវៃតាមរយៈម៉ាស៊ីនបច្ចេកវិទ្យាទំនើបនៃការទាញប្រើចំហាយកំដៅខ្លាំងនោះ បំបែកនិងយកប្រេងឥន្ធនៈចេញពីសំណល់សម្ភារៈប្រើប្រាស់ចម្រុះដែលមានមូលដ្ឋានលើជ័រ និងភក់នៅខាងក្នុងរ៉េអាក់ទ័រ។ ប្រេងឥន្ធនៈដែលបានយកមកវិញអាចប្រើជាឥន្ធនៈថាមពលកកើតឡើងវិញធម្មជាតិ ក៏ដូចជាឥន្ធនៈ boiler សម្រាប់ URBAN RIG និងម៉ាស៊ីនចំហុយដែលមានកំដៅខ្លាំង វាជាម៉ាស៊ីនកែច្នៃសំរាម ដែលមានប្រសិទ្ធភាពល្អដល់ទាំងបរិស្ថាន និងជួយសេដ្ឋកិច្ច។

លោកអភិបាលរងខេត្ត បានបន្តទៀតថា សម្រាប់បងប្អូនប្រតិបត្តិករទេសចរណ៍ អាជ្ញាធរ មន្ទីរពាក់ពន្ធ័នានាដែលតែងតែសហការធ្វើការរួមគ្នាលើការរក្សាបានអនាមយ័សម្រាប់ខេត្តសៀមរាប ក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនា ស្រុកយើង” កម្ពុជាស្អាត និង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និង បដិសណ្ឋារកិច្ចល្អ”​ដោយខេត្តសៀមរាបជាគំរូក្នុងការអនុវត្តន៍ ទីក្រុងឆ្លាតវៃ ការជួយបង្កើតបរិយាកាសទីក្រុងសម្រាប់ការសម្របខ្លួនទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ តាមមធ្យោបាយដែលងាយស្រួលបំផុតសម្រាប់បរិស្ថានស្អាត សេដ្ឋកិច្ច និងសង្គម ក្នុងការលើកកម្ពស់ និង សោភណ្ឌ័ភាពទីក្រុងឲ្យមានរបៀបរៀបរយ និង កាត់បន្ថយប្រភពថាមពលធម្មតា(ការកាត់បន្ថយប្រើប្រាស់ផ្លាស្ទិក) និងការលើកទឹកចិត្តប្រភពថាមពលប្រកបដោយនិរន្តរភាពបន្ថែមទៀតគឺជាវិធីមួយដើម្បីសម្រេចបាននូវបញ្ហានេះ​។ ជាពិសេសការរំពឹងទុកក្នុងការរក្សាបាននូវបរិស្ថានស្អាត សម្រាប់ទិសដៅទេសចរណ៍ខេត្តសៀមរាប ដោយរាប់ចាប់តាំងពីការរក្សានិងគ្រប់គ្រងកាកសំណល់គ្រប់ប្រភេទជៀងវាងផលប៉ះពាល់ដល់អ្នកទេសចរណ៍ ។ ជាមួយការដាក់បញ្ជូលម៉ាស៊ីន URBAN RIG ដែលកាត់បន្ថយបរិមាណសំណល់ចម្រុះដែលមានមូលដ្ឋានលើជ័រ ហើយម៉ាស៊ីននេះអាចទាញយកប្រេងមកប្រើឡើងវិញនិងមានសមត្ថភាពបែងចែកកាក់សំណល់តាមប្រភេទដោយស្វ័យប្រវត្តិ មិនមានផ្សែងពុល គ្រប់គ្រងក្លិនមិនល្អដោយដោះស្រាយបញ្ហាបំពុលបន្ទាប់បន្សំជាមួយការសម្អាតកាកសំណល់ គ្រប់គ្រង់ជរ័ចម្រុះ ហើយផ្តល់ជាប្រេងកែចែ្ចតាមរយះការបំលែងពីសម្រាមមកវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។