ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ដៃគូអភិវឌ្ឍនានារួមទាំងប្រទេសជប៉ុនផងដែរ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់ពីជំនួយពីដៃគូអភិវឌ្ឍទាំងអស់និយាយជារួម និងនិយាយដោយឡែក គឺមានការចូលរួមយ៉ាងធំធេងពីប្រទេសជប៉ុន។ សម្តេច បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិពីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងមកមានការរិះគន់ថា រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលពូកែសុំគេ ប៉ុន្តែសម្តេច បានលើកឡើងថា សម្តេច សុំជំនួយពីប្រទេសជាមិត្តនានាដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។