ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន បានចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា និងតាមមណ្ឌលសុខភាព និងជួបសំណេះសំណាលជាមួយនឹងមន្រ្តី

(កំពត) ៖ ស្រុកឈូក ខេត្តកំពត​ថ្ងៃពុធ​ ទី​២៧ ខែកញ្ញា​ ឆ្នាំ​២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត​ ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​ និង​ លោក​ សោ​ សាមឌី​ ប្រធានការិយាល័យ​រដ្ឋ​បាល​របស់​មន្ទីរ​ អមដំណើរដោយ លោកវេជ្ជបណ្ឌិត កែ រដ្ឋាវុធ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិឈូក បានអញ្ជើញចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ ប៊ុន រ៉ានី ហ៊ុន សែន កោះស្លានិង មណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា ​ និងជួបសំណេះសំណាលជាមួយនឹងមន្រ្តី ក្នុងនោះដែរ​ឯកឧត្តមវេជ្ជបណ្ឌិត​បាន​ពាំនាំ​មតិ​​ផ្តាំ​ផ្ញើ​រពី​សំណាក់​ឯកឧត្តម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ ដល់​មន្រ្តី​សុខាភិបាល​ឱ្យ​ខិតខំ​យកចិត្តទុកដាក់​បំរេីសេវា​សុខាភិបាល​ដល់បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបានល្អ​ប្រសេី​រ​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។