ព័ត៌មានជាតិ

រដ្ធបាលខេត្ត រៀបចំទីតាំងប្រារព្វពិធីបុណ្យអុំទូក “ង” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៌ និងការប្រគំតន្ត្រី ឆ្នាំ២០២៣ ខេត្តកំពង់ចាម

(កំពង់ចាម) ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សារខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការរៀបចំទីតាំងប្រារព្វពិធីបុណ្យអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៌ និងការប្រគំតន្ត្រី ឆ្នាំ២០២៣ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ រដ្ធបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា  លោកអភិបាលនៃគណ:អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុម ពាណិជ្ជករ អាជីវករនានា និងលោក លោកស្រីសូមមេត្តាជួយឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារ:ផ្សេងៗដល់គណ:កម្មការរៀបចំពិធី ដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំងទូក”ង” ទូកខ្នាតអន្តរជាតិនៅក្រុងកំពង់ចាម ឲ្យទទួលលទ្ធផលល្អប្រសើរ។

default

default
default
default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។