ព័ត៌មានជាតិ

ពិធីប្រកាសកែសម្រួលសេចក្តីសម្រេច និងតែងតាំងសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក នៃខេត្តសៀមរាប

(សៀមរាប) ៖នៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ សាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​ បានធ្វេី​ពិធីប្រកាសកែសម្រួលសេចក្តីសម្រេច និងតែងតាំងសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក នៃខេត្តសៀមរាប​ ដែលដឹកនាំដោយ​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ ដោយមានការអញ្ជើញចូលរួមពីសំណាក់​ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត​លោក​នាយក នាយករង ក្រុមមន្ត្រីប្រតិបត្តិសាខា ប្រធានកិត្តិយសអនុសាខាក្រុង-ស្រុកទាំង១២ ប្រធាន​ អនុប្រធាន អនុសាខាក្រុង-ស្រុកទាំង១២ ព្រមទាំងសមាជិក សមាជិកា នៅក្នុងអនុសាខាក្រុងស្រុកទាំង១២ ។​

ក្នុងឱកាសនេះ​ ឯកឧត្តមអៅិបាលខេត្ត​ បានកោតសសើរខ្ពស់ ចំពោះ លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហម​កម្ពុជា​ក្រុង-ស្រុកទាំងអស់ ដែលរយៈពេលកន្លងមក ពិសេសក្នុងអាណត្តិទី៥ ដែលមាន ឯកឧត្តម ទៀ សីហា ជាប្រធាន បាន​ពុះពារ​បំពេញការងារយ៉ាងសកម្មរាល់ពេលមានគ្រោះមហន្តរាយតូចធំក្នុងស្រុក-ក្រុង តែងយកចិត្តទុកដាក់ដោះស្រាយ និង​រាយការណ៍មកគណៈកម្មាធិការសាខាបានទាន់ពេលវលា ជាពិសេសបានសហការរួមគ្នា ជាមួយអាជ្ញាធរ កងកម្លាំង ស្ថាប័នពាក់ព័ន្ធ ចូលរួមយ៉ាងសកម្មបំផុត ក្នុងការទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ កន្លងទៅនេះប្រកបដោយជោគជ័យ។

លើសពីនេះទៅទៀត ឯកឧត្តមអភិបាល​ បានសំណូមពរ​ សូមឱ្យគណៈ​កម្មាធិការ​អនុសាខាអំពាវនាវឱ្យចូលរួមពិនិត្យលើលទ្ធភាពជនដែលខ្វះខាតក្នុងរយៈពេលរដូវវស្សាដែលរងការប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀងកន្លងមក និងត្រៀមផែនការទៅមុខ ដោយពិនិត្យទៅលើជនចាស់ជរាដែលមានជីវភាពទីទាល់ក្រខ្វះខាតនៅពេលរដូវរំហើយនាពេលខាងមុខនេះ យើងត្រូវត្រៀមសម្ភារៈមួយចំនួន ដើម្បីផ្គត់ផ្គង់ អាចជាអាវរងារជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។