ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារគណបក្សក្រុង​ ស្រុក​ និងលេីកទិសដៅអនុវត្តបន្តរបស់គណអចិន្ត្រៃយ៍គណបក្សខេត្ត

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារគណបក្សក្រុង​ ស្រុក​ និងលេីកទិសដៅអនុវត្តបន្តរបស់គណអចិន្ត្រៃយ៍គណបក្សខេត្ត ស្ថិតនៅមន្ទីរគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិកអចិន្ត្រៃយ៍ ប្រធាន អនុប្រធានគណៈកម្មាធិការបក្សក្រុង ស្រុកទាំង១០ និងមន្រ្តីគណបក្សពាក់ព័ន្ធមួយចំនួន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។