ព័ត៌មានជាតិ

ពិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គី ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី និងអបអរខួបអនុស្សាវរីយ៍លើកទី៤៥ ថ្ងៃជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩- ៧ មករា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា

(កំពង់ចាម) ៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នារាត្រីថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ មានរៀបចំពិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គី ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី និងអបអរខួបអនុស្សាវរីយ៍លើកទី៤៥ ថ្ងៃជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩- ៧ មករា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈម្មាធិការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម កៅ សុខអាន អនុប្រធានបក្សខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្ត គណបក្សមូលដ្ឋានក្រុង ស្រុក ស្ថិតក្រោមបរិយាកាស រីករាយ ស្និទ្ធស្នាល ក្រៃលែង ក្រោមម្លប់សុខសន្តិភាព។

#អរគុណភាពសន្តិភាព!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។