ព័ត៌មានជាតិ

រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំជំរុញការងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពក្នុងខេត្តព្រៃវែង

(ព្រៃវែង) នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំជំរុញការងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង ។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវកិច្ចស្វាគមន៍ និងរបាយការណ៍សង្ខេប ព្រមទាំងបានកំណត់នូវទិសដៅក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងគោលបំណងផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ សកម្មភាពចូលរួមរបស់ប្រជាការពារសន្តិសុខសុវត្ថិភាពតាមសហគមន៍ និងសកម្មភាពក្រុមប្រឹក្សាប្រឡងប្រណាំងនានា។

ជាមួយនេះ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញ និងដាក់ចេញវិធានការ ដើម្បីពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅមូលដ្ឋាន ក្នុងគោលដៅផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីឆ្លើយតបនឹងកង្វល់ សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ពិសេសការបង្រា្កបបទល្មើសនានាដែលកើតឡើងក្នុងខេត្ត ដើម្បីបង្កសុខសុវត្ដិភាពក្នុងការរស់នៅ និងការប្រកបមុខរបរប្រចាំថ្ងៃ ដើម្បីបង្កើនជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលគ្រប់ថ្នាក់។

សមាសភាពអញ្ជើញចូលរួម÷ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អភិបាលរងខេត្ត សាលាដំបូងខេត្ត នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ៤០៥រូប នៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។