ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារអាម៉េរិកបន្ថែមទៀត

(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ខណៈដែលថវិកាចំនួន ១៨ ៤៧៣ ៥៧០លានដុល្លារអាមេរិក ដែលចេញពីព្រះរាជអំណោយរបស់ ព្រះករុណាមហាក្សត្រ និងសម្តេចម៉ែ និងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា សូមឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹម បន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល ៥៥ឆ្នាំ (១៩៧០-២០២៥)៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។