ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងព្រែកកុយ ក្នុងស្រុកកងមាស

(កំពង់ចាម) :នៅវេលាម៉ោង១១:៣០ ថ្ងៃត្រង់ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅសាលាខេត្ត ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពបាក់ស្រុតច្រាំងព្រែកកុយ ស្ថិតក្នុងភូមិ/ឃុំព្រែកកុយ ស្រុកកងមាស ដែលរងការយាយីដោយសារទឹកភ្លៀងហូច្រោះនាពេលកន្លងមក។

ជាវិធានការ ដើម្បីសុវត្ថិភាពជាចំបង ឯកឧត្តម អភិបាលខេត្ត បបានចាត់ឱ្យអាជ្ញាធរស្រុកដាក់កម្លាំងប្រចាំការជាប្រចំា និងរៀបចំ ដាក់របាំងការពារ ដើម្បីបញ្ជៀសចរាចរណ៍ធុនធ្ងន់ជាបណ្ដោះអាសន្ន ទម្រាំការជួសជុលរួចរាល់។

គូសបញ្ជាក់ថា ហេតុការណ៍ បាក់ស្រុតច្រាំងព្រែកកុយ បានរងផលប៉ះពាល់ផ្លូវ គមនាគមន៍១ខ្សែ ប្រវែង ប្រមាណជិត៥០ម៉ែត្រ និងទទឹង០៤ម៉ែត្រ ដែលនាំឱ្យប៉ះពាល់ដល់គម្រោងផ្លូវ World Bank ចាប់ពីចំនុចគល់ស្ពានអន្លង់គគី ឃុំព្រែកកុយ ដល់ឃុំសូគង ស្រុកកងមាស មានប្រវែង ២៧,៦០០ម៉ែត្រ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។