ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការកសាងមហាកុដិ សម្រាប់សមណៈនិស្សិតគង់ស្នាក់នៅរៀនសូត្រ នៃសាលាពុទ្ធិកវិទ្យាល័យសម្ដេច ជួន ណាត ក្រុងកំពង់ចាម

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការកសាងមហាកុដិ សម្រាប់សមណៈនិស្សិតគង់ស្នាក់នៅរៀនសូត្រ នៃសាលាពុទ្ធិកវិទ្យាល័យសម្ដេច ជួន ណាត ស្ថិតនៅក្នុងវត្តជោតនារាមបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។

សូមជម្រាបថា សំណង់ខាងលើគឺជាអំណោយរបស់ ឯកឧត្តម អ៊ុន ចា់ដា និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលគិតមកដល់ពេលនេះសម្រេចការកសាងបានប្រមាណ៨០% ហើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។