ព័ត៌មានជាតិ

រដ្ឋបាលខេត្តចាប់ផ្ដើមដំណើរការអនុវត្តសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃពីក្រុងរុនតាឯកតេជោសែនមកក្រុងសៀមរាប និងក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន

(សៀមរាប) ៖ ព្រឹកថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ រដ្ឋបាលខេត្តបានចាប់ផ្ដើមដំណើរការអនុវត្តសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃដែលគោលដៅចេញពីក្រុងរុនតាឯកតេជោសែនមកក្រុងសៀមរាប និងចេញពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ក្នុងថ្ងៃទី១នេះ​ រថយន្តចំនួន ១០គ្រឿង ក្នុងនោះរថយន្ត ៥គ្រឿង ចេញពីក្រុងរុនតាឯកតេជោសែនមកក្រុងសៀមរាប និងរថយន្ត ៥គ្រឿង ចេញពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន។

គិតត្រឹមម៉ោង​ ១២ថ្ងៃត្រង់នេះ​ ប្រជាពលរដ្ឋបានចូលរួមប្រើប្រាស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពេលព្រឹកក្នុងថ្ងៃដំបូងនេះសរុបបានចំនួន ៣៨នាក់ ស្រី ២ នាក់​ ក្នុងនោះ រថយន្ត​ ៥គ្រឿងចេញពីរុនតាឯកមកក្រុងសៀមរាប សរុបចំនួន ១១នាក់ រថយន្ត​ ៥គ្រឿងចេញពីក្រុងសៀមរាបទៅរុនតាឯក សរុបចំនួន ២៧នាក់ ស្រី ២នាក់។

សូមបញ្ជាក់ថា​ ពេលវេលាចេញដំណើររថយន្តក្រុងដឹកជញ្ជូនសាធារណៈសួនច្បារហាត់ប្រាណមាត់ស្ទឹង សៀមរាបវេលាម៉ោង០៦:០០នាទីព្រឹក​រហូតដល់ម៉ោង១៨៖០០នាទីល្ងាច​ និងចេញពីរុនតាឯកពីម៉ោង០៦:០០នាទីព្រឹក​រហូតដល់ម៉ោង១៨៖០០នាទីល្ងាច​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។