ព័ត៌មានជាតិ

ជនជាតិចិនតៃវ៉ាន់ ២នាក់ត្រូវបានចាប់ខ្លួន ក្រោយផលិតមាតិកាវីដេអូបង្កឱ្យប៉ះពាល់ដល់កិត្តិយស សន្ដិសុខសណ្ដាប់ធ្នាប់ និងទេសចរណ៍ របស់ខេត្តព្រះសីហនុ

(ព្រះសីហនុ) ៖ ជនជាតិចិនតៃវ៉ាន់ ២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បន្ទាប់ពីពួកគេរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិតដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសន្ដិសុខសណ្ដាប់ធ្នាប់ និងទេសចរណ៍ នៅខេត្តព្រះសីហនុ។
វីដេអូដែលពួកគេផលិតនោះមានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឱ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ហើយមានបំណងមកលេងកម្សាន្ដនៅខេត្តទេសចរណ៍មួយនេះតែម្ដង ទាំងដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងឡើយ ។ ពោលពួកគេគ្រាន់តែធ្វើដើម្បីទាក់ទាញការចូលមើលនៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ ឬចុចឡាយ រហូតដល់ជាង៥លាននាក់។
ក្រោយចាប់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញ ដកហូតបានស្រោមមុខខ្មោច និងសម្ភារៈបម្រេីដល់ការថតវីដេអូមួយចំនួនទៀតផងដែរ​ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។