ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ អ្នកអត្ថាប្បាយខ្លះ នៅងងឹតល្ងង់ ជុំវិញរឿងផ្ទេរអំណាច

(ភ្នំពេញ) ៖សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានអ្នកធ្វើអត្ថាធិប្បាយថា សម្តេចផ្ទេរតែតំណែងនាយករដ្ឋមន្ត្រី តែមិនបានផ្ទេរអំណាចទេ ដែលនោះជាអត្ថាធិប្បាយដ៏ងងឹតល្ងង់របស់អ្នកដែលមិនចង់យល់ ឬអាចនិយាយបានថា ចំណេះដឹងទាបពេក។

សម្តេចតេជោ ហ៊ុន សែន បែបនេះ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត នៅរាជធានីភ្នំពេញ។

សម្តេចតេជោ ថ្លែងបញ្ជាក់ថា អំណាចផ្សារភ្ជាប់នឹងមុខតំណែង គួរតែង្រៀនដល់អ្នកធ្វើអត្ថាធិប្បាយបែបនេះថា តើសមាជិកសភាអាចអនុញ្ញាតិឱ្យចុះហត្ថាលេខាជំនួសនាយករដ្ឋមន្ត្រីទេ? តើប្រធានគណបក្សនយោបាយកាន់អំណាច គឺអនុញ្ញាតិឱ្យមានការផ្ទេរអំណាច អោយមានការចុះហត្ថាលេខាជំនួសនាយករដ្ឋមន្ត្រីទេ? សម្តេចចោទសួរថា បើសិនងងឹតល្ងង់បែបនេះ តើពេលណាទៅ អាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបាន?

សម្តេចតេជោ ថ្លែងក្រើនរំលឹកដាស់តឿនទៅដល់អ្នកធ្វើអត្ថាធិប្បាយ និងវិភាគបែបឡប់ៗមួយចំនួន និងជួយបង្រៀនអោយពួកគេមានការចេះដឹងច្រើនជាងនេះ ក្រែងលោមានលទ្ធភាពដើម្បីពេលណាមួយនោះ អាចថា ២០ឆ្នាំ ឬជាតិក្រោយ អាចឈ្នះគណបក្សប្រជាជនកម្ពុជាបាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។