ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ខេត្តកំពង់ចាម

(កំពង់ចាម) :នៅព្រឹកថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ខេត្តកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌល យៀកថៃ ក្រុងកំពង់ចាម។ ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធចូលរួមប្រមាណ ៣០០នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។