ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលប្រចាំខែ កុម្ភៈ និង លើកទិសដៅការងារបន្ត ខែ មីនា ឆ្នាំ២០២៤ ដល់កម្លាំងនគរបាលទូទាំងខេត្ត

(បន្ទាយមានជ័យ)៖  នៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលប្រចាំខែ កុម្ភៈ និង លើកទិសដៅការងារបន្ត ខែ មីនា ឆ្នាំ២០២៤ ដល់កម្លាំងនគរបាលទូទាំងខេត្ត នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍វរសេនីយ៍ ស្នងការង លោក លោកស្រីនាយការិយាល័យ ជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:ទាំង៤ និងនាយប៉ុស្តិ៍ទាំង៦៧។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីគ្រប់ផ្នែកពាក់ព័ន្ធ ដែលបំពេញការងារបានលទ្ធផលល្អគួជាទីមោទន:។ ទន្ទឹមគ្នានោះលោកក៏បាន ដាក់ចេញផែនការ ជម្រុញដល់កម្លាំងនគរបាលគ្រប់ផែនជំនាញ និង អង្គភាពពាក់ព័ន្ធ -ត្រូវពង្រឹងការក្តាប់សភាពការណ៍ទូទៅរបស់សន្តិសុខ ក្នុងនិងក្រៅប្រទេសជាប់ព្រំដែន -ពង្រឹងការងាបង្ក្រាបបទល្មើសព្រហ្មទ័ណ្ឌ គ្រប់គ្រងក្មេងទំនើង ពិសេសការអនុវត្តន៍នីតិវិធី -បន្តពង្រឹងច្បាប់ចរាចរផ្លូវគោក -ពង្រឹងលើការងារជំនាញរដ្ឋបាលសេនាធិការ ពន្លើនលើការងារប្រតិកម្មរហ័ស និងអ្នកនាំពាក្យនៃស្នងការដ្ឋានទៅលើព័ត៌មានក្លែងក្លាយ បំពុលសង្គម បង្កភាពអសន្តិសុខ តាមប្រព័ន្ធបច្ចេកវិទ្យា-ពង្រឹងលើការងារ ធនធានមនុស្ស -គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងសមត្តិភាពជំនាញDigital បង្កើតក្រុម IT សម្រាប់តាមដានរាល់ការងារសង្គម ៕ ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។