ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ៖ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី៧ ដែលប្រសូតចេញពីការបោះឆ្នោតកាលពិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ

(ភ្នំពេញ) ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី៧ ដែលប្រសូតចេញពីការបោះឆ្នោតកាលពិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ នឹងត្រូវប្រកាសសុពលភាពរបស់ខ្លួនមុនចូលបំពេញភារកិច្ចជូនជាតិ មាតុភូមិ។ សម័យប្រជុំពេញអង្គលើកទី១ ត្រូវបានប្រោសព្រះរាជទានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយប្រកាសសុពលភាព តំណាងរាស្រ្តទាំងអស់នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះទីនាំងទេវាវិនិច្ឆ័យ។ នេះជាដំណើរការទូទៅ និងជាប្រក្រតីនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ជាថ្មីម្តងទៀត ខ្ញុំបាទសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស ដើម្បីគណបក្សបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មីនេះតទៅទៀត។

ជយោ! ព្រះរាជាណាចក្រកម្ពុជា!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។