ព័ត៌មានជាតិ

ក្រុមអ្នកបើកកង់បីបង្ហោះ នឹង ជ្រេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

(ព្រះសីហនុ) ៖ ក្រុមអ្នកបើកបរម៉ូតូកង់បី(ឥណ្ឌា) ដែលបើកបង្ហោះនៅតាមទីសាធារណៈក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ។
បើតាមលោកអធិការនគរបាលក្រុងព្រះសីហនុបញ្ជាក់ថា នគរបាលនឹងឃាត់ខ្លួន៤៨ម៉ោងដើម្បីធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងមានអ្នកធានា មុននឹងអនុញ្ញាតឲ្យត្រឡប់ទៅប្រកបអាជីកម្មវិញ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។