ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រមាណជាង​ ៥​ ០០០នាក់​ ចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាបាល់ទាត់បុរសនៅសួនច្បារខាងជេីងថ្មព្រះរាជដំណាក់

(សៀមរាប) ៖នាយប់ថ្ងៃទី២​ ខែឧសភា​​ ឆ្នាំ២០២៣​នេះ​ រដ្ឋបាលខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានរៀបចំផ្សាយបន្តផ្ទាល់តាមរយៈ​ផ្ទាំង​ LED​ នៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណជាង​ ៥​ ០០០នាក់​។ ដោយឡែក​ នៅតាមបណ្តាស្រុកទាំង​ ១១​ និងនៅតំបន់ផាប់ស្ត្រីត ក៏មានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រេីនកុះករផងដែរ។ សូមបញ្ជាក់ផងដែរថា ថ្ងៃទី២​ ខែឧសភា ឆ្នាំ២០២៣ នេះ គឺជាជំនួបរវាងក្រុមកីឡាបាល់ទាត់កម្ពុជា ជាមួយភីលីពីន។

ជាមួយនឹងការផ្សាយបន្តផ្ទាល់​ បងប្អូនប្រជាពលរដ្ឋបានអបអរសាទរ​ និងហ៊ោកញ្ជៀវដែលទទួលបានលទ្ធផលមួយស្មេី៕
#កីឡារស់ក្នុងសន្តិភាព
#សៀមរាបផ្ទះខ្ញុំ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។