ព័ត៌មានជាតិ

អ្នកលេងវយ័ក្មេង០២នាក់ សមត្ថកិច្ចនគរបាល ឃាត់ខ្លួនក្នុងករណីហិង្សា ប្រើកាំបិតផ្គាក់កាប់ទៅ លើជនរងគ្រោះរងរបួសសៀតផ្កាខាងឆ្វេង ដេរជិត១០ ថ្នេរ !

(បាត់ដំបង) ៖ នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ០៧និង០៨ នាទី នៅចំណុចភូមិសំរោងក្នុង ឃុំសំរោង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់ដបកែវគប់ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០២ នាក់ មកកាន់ស្នងការដ្ឋាន នោះគឺឈ្មោះ ហុង គីមហៃ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងឈ្មោះ លឹម ប៊ុនលាភ ហៅ បៀវ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា មូលហេតុដែល នាំដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ២៣និង ៤៣ នាទី នៅចំណុចភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនសង្ស័យ ទាំង ០២ នាក់ខាងលើ បានធ្វើសកម្មភាពឈរចាំស្ទាក់ជនរងគ្រោះដែលកំពុងជិះម៉ូតូ និងបានយកដបកែវ គប់ទៅលើជនរងគ្រោះ ម្នាក់ ឈ្មោះ ចំណាន វឌ្ឍនា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស ត្រង់សៀតផ្កាខាងឆ្វេង រយះចេញឈាម ដេរចំនួន ០៨ ថ្នេរ និង ហើមជាំ ។

ក្រោយពីបានធ្វើសកម្មភាពគប់រួច ជនសង្ស័យទាំង០២ នាក់ បានពួននិងកាន់កាំបិតខ្វែវចាំកាប់ថែមទៀត ។

មូលហេតុដែលបង្កអោយមានករណីខាងលើនេះកើតឡើង គឺ ជនសង្ស័យមានការភាន់ច្រឡំទៅលើជនរងគ្រោះថា ជនរងគ្រោះបានគប់ដុំថ្មទៅលើខ្លួនមុន ។

វត្ថុតាងដកហូតរួមមាន៖ អំបែងដបកែវ កាំបិតខ្វែវ ដងដែក ចំនួន ០១ ដើម ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។