ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការប្រកាសសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី២ និងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

(កំពង់ចាម) ៖ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការប្រកាសសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី២ និងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមបេក្ខជនព្រឹទ្ធសភា មណ្ឌលភូមិភាគទី២ ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះជួយខេត្ត ក្រុង ស្រុក ឯកឧត្តម អនុប្រធានប្រចាំការ ឯកឧត្តម អនុប្រធានបក្សខេត្ត ឯកឧត្តម លោកជំទាវសមាជិកអចិន្ត្រៃយ៍បក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការបក្សខេត្ត ព្រមទាំងសមាជិក សមាជិកានៃអង្គបោះឆ្នោត ប្រមាណជិត១.០០០នាក់ នៅទីស្នាក់ការគណបក្ស ស្រុកចំការលើ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។