ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញផ្តល់បទសម្ភាសលើប្រធានបទស្តីពី “ព្រៃវែង ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្មកំពុងប្រែក្លាយជាច្រករបៀងសេដ្ឋកិច្ចស្រូវអង្ករ និងជលផល ដ៏សំខាន់របស់កម្ពុជា” ជាមួយស្ថានីយ៍ទូរទស្សន៍ សុី អិន សុី (CNC)

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល  នៃគណៈអភិបាលខេត្ត បានអញ្ជើញផ្តល់បទសម្ភាសលើប្រធានបទស្តីពី “ព្រៃវែង ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្មកំពុងប្រែក្លាយជាច្រករបៀងសេដ្ឋកិច្ចស្រូវអង្ករ និងជលផល ដ៏សំខាន់របស់កម្ពុជា” ជាមួយស្ថានីយ៍ទូរទស្សន៍ សុី អិន សុី (CNC)។

កិច្ចសម្ភាសនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។