ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ និងសំណេះសំណាលជាមួយមន្ត្រីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល (ជាស្ត្រី) អ្នកគ្រូពេទ្យ មន្ត្រីថ្នាក់ដឹកនាំមន្ទីរអប់រំ (ជាស្ត្រី) នាយិការបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសិស្សនារីក្រីក្រថ្នាក់ទី១២

(ព្រៃវែង) :នាព្រឹកថ្ងៃអាទិត្យ ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ និងសំណេះសំណាលជាមួយមន្ត្រីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល (ជាស្ត្រី) អ្នកគ្រូពេទ្យ មន្ត្រីថ្នាក់ដឹកនាំមន្ទីរអប់រំ (ជាស្ត្រី) នាយិការបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសិស្សនារីក្រីក្រថ្នាក់ទី១២ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន អនុប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានគណៈចលនាស្ត្រីគណៈកម្មាធិការកណ្តាល ដោយមានការចូលរួមពីស្ត្រីមកពីមន្ទីរសុខាភិបាល និងមន្ត្រីមកពីមន្ទីរអប់រំ យុវជន និងកីឡា ជាមួយសិស្សនារីក្រីក្រថ្នាក់ទី១២ ចំនួនជាង១៥០នាក់។

ថ្លែងក្នុងឱកាសនេះ លោកជំទាវ មាន សំអាន បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកា អង្គពិធីទាំងមូលដោយការគិតគូរអំពីសុខទុក្ខរបស់នារីនៅគ្រប់មុខសញ្ញា។

លោកជំទាវ ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែង ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមក ទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់ និងមានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលពី ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និង ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមជូនពរ ដល់លោកជំទាវ មាន សំអាន ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ និងសហការី សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ និងសូមឱ្យជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។